ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនសាសនិកឥស្លាមចំនួន៦ខេត្ត សម្រាប់ពិធីបួសរ៉ាម៉ាឌន

AKP ត្បូងឃ្មុំ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានពាំនាំអំណោយដំណាប់ល្មើ ជាង១០តោន ដើម្បីផ្តល់ជូនបងប្អូនសាសនិកឥស្លាមចំនួន២០០គ្រួសារ នៅតាមភូមិនានាក្នុងខេត្តចំនួន៦ រួមមានកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ដោយអំណោយនេះមានសរុប ២៨តោន ជាអំណោយមកពីសប្បុរសជន អារ៉ាប់រួមអេមីរ៉េត សម្រាប់ចែកចាយទៅកាន់គោលដៅខេត្តក្រុងមួយចំនួនទូទាំងប្រទេស នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។
រូបថត÷មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ