សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ៩ ឧសភា ២០២០

១- អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានប្រាប់ក្រុមហ៊ុនអាកាសចរណ៍និងណែនាំឲ្យដាក់ភ្ងៀវនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃពេលដែលធ្វើដំណើរមកពីបរទេសដើម្បីជៀសវាងពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩។ចំណែកប្រតិបត្តិករអាកាសយានដ្ឋានបាននិយាយថាវាអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មអាកាសចរណ៍និងសេដ្ឋកិច្ច។

២- អាមេរិក៖ សហរដ្ឋអាមេរិកបានចេញច្បាប់ថ្មីមួយក្នុងការរឹតបន្តឹងទិដ្ឋការសម្រាប់អ្នកកាសែតចិនដោយនិយាយថានេះជាការឆ្លើយតបនឹងការធ្វើមកលើអ្នកកាសែតអាមេរិកនៅក្នុងប្រទេសចិនដែរ។ការផ្លាស់ប្តូរមួយនេះបានកើតឡើងចំពេលដែលប្រទេសទាំងពីរមានភាពតានតឹងអំពីការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩។

អត្ថបទ ឆាយ វីកាល