ឯកឧត្តម វង្សី វិស្សុត និងលោកស្រី Sunniya Durrani-Jamal អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបស្តីពី ការរៀបចំកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបស្តីពី ការរៀបចំកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ (Country Operation Business Plan-COBP 2021-2023) ដោយមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងមន្រ្តី ADB នៅទីស្នាក់ការកណ្តាល តាមរយៈ Video Conference ដើម្បីពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅអំពីស្ថានភាព បញ្ហាប្រឈម និងជម្រើសនៃដំណោះស្រាយជាយុទ្ធសាស្រ្តក្នុងវិស័យអាទិភាពសំខាន់ៗ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រូបថត៖ សួស សាវី