សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តដាក់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

AKP ត្បូងឃ្មុំ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ —

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញបន្តដាក់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត ដែលបានចែកឋានទៅកាន់បរមលោក កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ហើយពិធីរាប់បាត្រនេះ ប្រារព្ធធ្វើនៅស្រុកកំណើតសពមហាឧបាសិកា ដែលស្ថិតនៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ។
រូបថត៖ កុក គី