រដ្ឋបាលខេត្ត ប្រគល់សម្ភារនិងថវិកា ដល់តំបន់ប្រតិបត្តិការសឹករងក្រចេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

AKP ក្រចេះ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានប្រគល់សម្ភារនិងថវិកាដល់ តំបន់ប្រតិបត្តិការសឹករងក្រចេះ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កាល ពីព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០។

សម្ភារនិងថវិការបស់រដ្ឋបាលខេត្ត ដែលបានផ្តល់ជូនដល់តំបន់ប្រតិបត្តិការសឹក រងក្រចេះ នាពេលនោះរួមមាន៖ ម៉ាស់ចំនួន២កេស ថ្នាំសម្លាប់មេរោគ(ក្លរ)១ធុង ទឹកសាប៊ូលាង ដៃ ២កេស អាល់កុល២កេស ស្រោមដៃ៥កេស និងថវិកាចំនួន ១០លានរៀល។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តបានឱ្យដឹងថា អំណោយជាសម្ភារ និងថវិកាដែលរដ្ឋបាលខេត្តផ្តល់ជូនដល់កងទ័ពនៅពេលនេះ គឺជាសម្ភារនិងថវិកា ដែលទទួល បានពីសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលជាការចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺCovid-19។

ឯកឧត្ដមបញ្ជាក់ថា សម្ភារនិងថវិកាទាំងអស់ក៏បានប្រគល់ជូន និងបន្តប្រគល់ជូនដល់ រដ្ឋបាលក្រុង ស្រុក មន្ទីរជំនាញដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ បុគ្គលិក កម្មករ ពីសេសគ្រួសារបងប្អូនប្រជាពលងាយរងគ្រោះ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល ខេត្ត ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងមូល ដ្ឋានខេត្តក្រចេះ នឹងបន្តការឧបត្ថម្ភគាំទ្រក្នុងការងារមនុស្សធម៌នេះឱ្យកាន់តែទូលំទូលាយ ថែមទៀត៕ ដោយ ជួន សុជាតិ