ក្រសួងបរិស្ថានប្រគល់សម្ភារជូនមន្ទីរបរិស្ថាននៅតាមខេត្តជុំវិញបឹងទន្លេសាប សម្រាប់​គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

AKP កំពង់ធំ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

បន្ទាប់ពីបានផ្ដល់នូវមធ្យោបាយ ដើម្បីចូលរួមលើកកម្ពស់ការងារនៅខេត្តកំពង់ស្ពឺ ខេត្ត កោះកុង និងខេត្តសៀមរាបរួចមក ក្រសួងបរិស្ថាន បានបន្តប្រគល់សម្ភារៈសម្រាប់ មធ្យោ បាយធ្វើដំណើរ ម៉ូតូថ្មីចំនួន៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេស ចរណ៍ធម្មជាតិកម្ពុជា»  ជូនដល់មន្ទីរ​បរិស្ថានខេត្តកំពង់ធំ ដើម្បីចូលរួមពង្រឹងការគ្រប់​គ្រង​តំបន់ការពារធម្មជាតិឱ្យបានកាន់​តែល្អ​ប្រសើរ​ថែមទៀត។ ការប្រគល់នេះ បានធ្វើឡើងនៅ​ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការ​ប្រគល់សម្ភារនាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តី​ឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការ​ពារ​ធម្មជាតិ  លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅ​តំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបងរបស់គម្រោង​ផងដែរ។ ឯកឧត្តមបានលើកឡើងថា  គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេស​ចរណ៍​ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែល មាននៅ​ក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រ​ដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមូល​ថវិកា​ចូល​ជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ។

ឯកឧត្តមរដ្ឋលេខាធិការបានជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្ត មន្ទីរបរិស្ថាន និង​មន្ត្រីឧទ្យានុរក្ស ខិតខំប្រឹងប្រែងយ៉ាងណាពង្រឹងបន្ថែមទៀត ក្នុងការគ្រប់គ្រងធន​ធានធម្ម​ជាតិ និងអភិរក្សជីវៈចម្រុះ ដោយបង្កើនសកម្មភាពល្បាតទប់ស្កាត់នូវបទល្មើស​ផ្សេង ដើម្បី​ថែរក្សាបាននូវសម្បត្តិធនធានធម្មជាតិនៅក្នុងតំបន់ការពារ ធម្មជាតិ ពិសេសក្នុងដែន​ជម្រក​សត្វព្រៃ ” ព្រៃឡង់ “។ ឯកឧត្តមបានបញ្ជាក់ថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺបានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែល​ក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់​ទាញ​សក្តានុពល បង្កើតបានជាប៉ូលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។

ជាមួយគ្នានេះ ក្រោមការគាំទ្រ​ពីធនាគារពិភពលោកលោក ក្រសួងបរិស្ថាន និង ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តន៍គម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្ម​ជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) អនុវត្តន៍នៅក្នុងតំបន់គោលដៅរួមមាន ខេត្ត​កំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាម​តំបន់​ការពារធម្មជាតិ​គោលដៅ​រួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញ​កណ្តាល ឧទ្យានជាតិជួរភ្នំ​ក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វ​ព្រៃ​សំកុស របៀងអភិរក្សជីវ​ចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និង​តំបន់ការពារធម្មជាតិនៅ​ក្បែរ​មួយ​ចំនួនទៀត ៕ដោយ រិទ្ធី