ប្រទេសកូរ៉េខាងត្បូងកំពុងវិលត្រឡប់មករកភាពប្រក្រតីវិញហើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេប៊ីស៊ី (០៨.០៥.២០)

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានចាប់ផ្តើមដកខ្លួនចេញជាផ្លូវការ​ពីវិធានការគម្លាតសង្គម  មកអនុវត្តគម្លាតគ្នាជា​ប្រចាំថ្ងៃបន្ទាប់ពីអនុវត្តអស់រយៈពេល ៤៥ ថ្ងៃមកយ៉ាងតឹងរ៉ឹង    ប៉ុន្តែការភ័យខ្លាចនៅតែមាន ដែលថាតើវិធានការថ្មីអាចគ្រប់គ្រាន់និងរក្សាសុវត្ថិភាពជូនប្រជាជនបានឬអត់។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​មួយថាជីវិតប្រចាំថ្ងៃដែល​ចាប់ផ្តើមរីករាយឡើងវិញនេះគឺជាលទ្ធផលរបស់ពលរដ្ឋបានខិតខំគោរពតាមគោលការណ៍គម្លាតសង្គមនិងការថែរក្សាអនាម័យផ្ទាល់ខ្លួន។

ប្រទេសកូរ៉េខាងត្បូងដែលបានឈានដល់ការឆ្លងចំនួន ៨១៣ នាក់ក្នុងមួយថ្ងៃកាលពីខែ​កុម្ភះបានថយចុះមកត្រឹមតិចជាង ១០ នាក់ក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា។