លោកត្រាំនិងលោកភិនធ្វើតេស្តអវិជ្ជមានបន្ទាប់ពីបុគ្គលិកសេតវិមានម្នាក់បានឆ្លងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៨.០៥.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងអនុប្រធានាធិបតីលោកម៉ែកភិនបានធ្វើតេស្តិ៍អវិជ្ជមាន​គ្មានកូវីដ ១៩បន្ទាប់ពីបុគ្គលិកបំរើការក្នុងសេតវិមានម្នាក់​បានឆ្លងវីរុសនេះ។

ក្នុងឱកាសជួបជាមួយអភិបាលរដ្ឋតិចសាសកាលពីថ្ងៃព្រហស្បតិ៍លោកត្រាំ បានប្រាប់អ្នកយកព័ត៌មាន​ថាលោកមានទំនាក់ទំនងតិចតួចជាមួយបុគ្គលិកដែលឆ្លងវីរុសនោះហើយលោកនឹងត្រូវធ្វើតេស្តជារៀងរាល់ថ្ងៃ។

ទាំងលោកត្រាំ និងលោកភិន មិនបានពាក់ម៉ាសក្នុងពេលប្រជុំនោះទេ។