អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី « វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកំពត »

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ —

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព រៀបចំសន្និសីទសារព័ត៌មានស្ដីពី « វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាល ខេត្តកំពត » ដោយមានឯកឧត្តម ភូ លិ អភិបាលរង នៃគណៈអភិបាលខេត្តកំពត ឧត្តមសេនីយ៍ត្រី ម៉ិញ សុខេង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ និងលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម ធ្វើជាវាគ្មិន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា