ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េកយកា (KOIKA) ប្រគល់សម្ភារបរិក្ខាបង្ការមេរោគកូវីដ-១៩ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ —

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េកយកា (KOIKA) តំណាងដោយ លោក រ៉ូ ហ្យន់ជូន (Rho Hyun-jun) ប្រធានកយកាប្រចាំកម្ពុជា លោក សាស្រ្តាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកសាស្រ្តចារ្យ ញឹម អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារបរិក្ខាបង្ការមេរោគ កូវីដ-១៩ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពីលោក អ៊ឺម សួរ ប្រធានសមាគមន៍អតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅការិយាល័យកយកា ភ្នំពេញ។

រូបថត៖ ឡាញ់ វិសាល