ជនជាតិអាមេរិកដែលត្រូវចាប់ខ្លួននិយាយថាខ្លួនចូលរួមក្នុងគម្រោងការចាប់ខ្លួនលោកម៉ាឌួរ៉ូ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (០៧.០៥.២០)

វ៉េនេស្វេឡា៖ ទូរទស្សន៍រដ្ឋរបស់ប្រទេសវ៉េនេេស្វឡា បានផ្សាយនៅថ្ងៃពុធនេះ​នូវវីដេអូបង្ហាញជនជាតិអាមេរិកម្នាក់​ដែល​ត្រូវអាជ្ញាធរវ៉េនេស្វឡាចាប់ខ្លួនបាន ដែលក្នុងវីដេអូនោះ ជនជាតិអាមេរិកឈ្មោះ លុក ដេនម៉ាន បាននិយាយថា  ខ្លួនត្រូវបានក្រុមហ៊ុនសន្តិសុខមួយក្នុងរដ្ឋហ្លូរីដា ជួលឲ្យចូលរួមក្នុង​ការវាយដណ្តើមយក​អាកាសយានដ្ឋានការ៉ាកាស់ របស់ប្រទេសវ៉េនេស្វេឡា  បន្ទាប់មកជួយយកយន្តហោះមួយគ្រឿង ទៅដឹកប្រធានាធិបតី នីកូឡាស ម៉ាឌួរ៉ូ ទៅអាមេរិក ។

ជនជាតិអាមេរិកនោះ ត្រូវបានអាជ្ញាធរប្រទេសវ៉េនេស្វេឡា ចាប់ខ្លួនកាលពីថ្ងៃចន្ទ ជាមទតមនុស្សចំនួន ១១ នាក់ទៀត  ដែលលោកប្រធានាធិបតីរបស់ប្រទេសវ៉េនេស្វេឡា ចាត់ទុកថា ជាគម្រោងការបរាជ័យមួយ ដែលរៀបចំឡើងជាមួយក្រុងវ៉ាស៊ិនតោន  ដើម្បីចូលមក្នុងប្រទេសវ៉េនេស្វេឡា តាមឆ្នេរសមុទ្រការ៉ាអ៊ីប  ហើយទម្លាក់រូបលោក ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានបដិសេធថា អាមេរិកគ្មានពាក់ព័ន្ធក្នុងគម្រោងការអ្វីទេ ។​