ការសិក្សាមួយបានបង្ហាញថាកុមារម្នាក់ក្នុងចំណោមប្រំានាក់នៅអាមេរិកខ្វះចំណីចាប់តំាងពីវិបត្តិកូវីដ ១៩ កើតឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (០៧.០៥.២០)

អាមេរិក៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា ការសិក្សាមួយដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នេះ
បានបង្ហាញថា ជិតមួយភាគប្រំានៃកុមារនៅសហរដ្ឋអាមេរិក នឹងខ្វះចំណីចាប់តំាងពីការរាតត្បាតរបស់កូវីដ១៩ បានចាប់ផ្តើមឡើងក្នុងប្រទេសនោះ ។

វិទ្យាស្ថានប្រុកឃីង បានឲ្យដឹងថា ការសិក្សាមួយបានប្រទះឃើញថា ចំនួន ១៧,៤ ភាគរយនៃម្តាយដែលមានកូន អាយុ ១២ ឆ្នំា ឬក្រោម ១២ ឆ្នំា បាននិយាយថាកូនរបស់គាត់ហូបមិនបានគ្រប់គ្រាន់ទេ ដោយសារខ្វះថវិកា ។

​ការសិក្សា បានឲ្យដឹងថា ផលវិបាកបង្កដោយកូវីដ ១៩ ធ្ងន់ធ្ងរជាងកាលពីវិបត្តិសេដ្ឋកិច្ចនៅឆ្នំា ២០០៨ ទៅទៀត ។​