សេតវិមាននិយាយថាទំនាក់ទំនងជាមួយចិនស្ថិតក្នុងស្ថានភាពខកចិត្តនិងតានតឹង

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


លោក ស្រី Kayleigh McEnany លេខាធិការ ទទួលបន្ទុកផ្នែកសារព័ត៌មាននៃសេតវិមានបានឲ្យដឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនគឺជាការខកចិត្ត និងតានតឹងកាន់តែធ្ងន់ធ្ងរ ជុំវិញករណីជំងឺណ COVID-19។បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិ នៅថ្ងៃ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថា
ទំនាក់ទំនងចិន និង អាមេរិកបានប៉ះទង្គិចគ្នាជាខ្លាំងដោយសារតែប្រភពដើមនៃជំងឺរាតត្បាត COVID-19 ដែលបានសម្លាប់មនុស្សរាប់សែននាក់នៅទូទាំងពិភពលោកនិងជីវិតរស់នៅទូទាំងពិភពលោកដោយសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថាបានលាក់បាំងអំពីព័ត៌មាននៃវីរុសនេះ ។លោកស្រី Kayleigh McEnany លើកឡើងថា លោកប្រធានាធិបតីដូណាល់ ត្រាំបានសម្តែងការខកចិត្តតយ៉ាងខ្លាំងចំពោះការសម្រេចចិត្តមួយចំនួនរបស់ប្រទេសចិនដែលធ្វើឱ្យការរស់នៅរបស់ជនជាតិអាមេរិកមានហានិភ័យ។
សូមបញ្ជាក់ថា ខណៈពេលនេះស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕