សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​វិស័យ​ទេសចរណ៍​

AKP ភ្នំពេញ​ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០–

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹង​​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​បម្រើ​ដល់​វិស័យ​ទេស​ចរណ៍​​ក្នុង​រាជ​ធានីភ្នំពេញ នៅពេលវិស័យ​មួយ​​នេះ​​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ក្រោយ​​វិបត្តិ​វីរុស​​​រាត​ត្បាត​កូវីដ-១៩។

ការ​ត្រៀម​ខ្លួន​រួច​រាល់​ គឺ​​​ការ​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ ដែល​មានបន្ទប់​ប្រណិត​​​​២៤៨​បន្ទប់, ភោជនីយដ្ឋាន​​បម្រើ​អាហារ​សម្បូរ​បែប​, ស្ប៉ា​, ​អាង​ហែល​ទឹក,​ ស្កាយបារ៍​​លើ​ដំបូល​​​​, ​​បារ៍ក្រោមដី, ​សាល​​ប្រជុំ​​​ធំ​ៗ​​សម្រាប់​រៀបចំពិធី​​​​​អាពាហ៍​​​ពិពាហ៍​ ​និង​កម្មវិធី​ផ្សេង​ៗ, ​សាល​សម្រាប់​រៀប​ចំ​សន្និសីទ​ជាតិ និង​អន្តរជាតិ​ ព្រម​ទាំង​​សាល​សម្រាប់​ពិព័រណ៍ផង​​ដែរ បម្រើ​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ។

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹង​បញ្ចប់​ការ​សាងសង់​​ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​បម្រើ​សេវា​បដិសណ្ឋារ​កិច្ច​​ដ៏ល្អឥតខ្ចោះ​​ជូនដល់​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក ជា​ពិសេស​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​ថ្មី​ ជា​ការ​​បញ្ចូល​គ្នា​រវាង​បុរាណ និងសម័យ តាម​រយៈ​ការ​រចនា​​សណ្ឋាគារ​ដ៏​ទំនើប​ និង​ការ​អភិរក្ស​វីឡា​សម័យ​អាណានិគមបារាំង៕ ដោយ៖គង់ សិរីរ័ត្ន