CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៣ទីតាំងបន្ថែម នៅក្នុងខែឧសភានេះ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមក្នុងខែឧសភានេះ ជាមួយនឹងឱកាសការងាររាប់ពាន់កន្លែង។

យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី០៥ ខែឧសភានេះថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនទាំងនេះ  គណៈកម្មាធិ ការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជាស្ថាពរឱ្យក្រុមហ៊ុនវិនិយោគថ្មីៗទាំង៣នោះរួមមាន៖

 ១-“MAO XING YUAN (CAMBODIA) GARMENT CO., LTD.”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិ យោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិ យោគប្រមាណ២,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥៧៤កន្លែង។

២-“XH SINGHI FOOTWEAR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥០១ កន្លែង និង៣-“NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.” គម្រោង បង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោម ចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន១.០២២កន្លែង៕ ដោយ៖ ម៉ៅ ចរិយា