មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល រម្លឹកមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ ត្រូវបង្កើនការយកចិត្តទុកដាក់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

រដ្ឋលេខាធិការក្រសួងសុខាភិបាលឯកឧត្តមសាស្រ្តាចារ្យ អេង ហួត បានធ្វើការក្រើនរម្លឹកដល់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងប្រកបដោយគុណ។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត យ៉ាងដូច្នេះនៅក្នុងពិធីប្រកាសចូលកាន់ មុខតំណែងលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ជាប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមាន ជ័យ ជំនួសលោកវេជ្ជបណ្ឌិត កែវ សុភ័ក្រ្តា ដែលត្រូវចូលនិវត្តន៍ កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះនៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យ អេង ហួត ក៏បានក្រើនរម្លឹកដល់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលទើបទទួលតំណែងត្រូវខិតខំប្រឹងប្រែងសហការ សាមគ្គីគ្នាល្អជាមួយ មន្ត្រីក្រោមឱវាទ និងមន្ទីរស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការងារបម្រើប្រជាពលរដ្ឋនិងសង្គមឱ្យបានល្អ។

ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ អេង ហួត បានធ្វើការផ្តាំផ្ញើ ដល់មន្រ្តី សុខា ភិបាលត្រូវបន្តភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងផ្តោតលើគុណ ភាព ព្រមទាំងជៀសវាងឱ្យបាននូវបាតុភាពអសកម្មដូចជា ពេលម៉ោងការងារប្រចាំការ ឥរិយា បថ ពាក្យសំដី កាយវិការមិនសមរម្យជះឥទ្ធិពលមិនល្អ ដែលធ្វើឱ្យមានការថ្នាំងថ្នាក់ពីសំ ណាក់ប្រជាពលរដ្ឋនោះ។ ត្រូវចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលរបស់វិស័យសុខាភិ បាលដែលកើតមាននៅគ្រប់ទីកន្លែងក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគង់វង្ស នៅយូរអង្វែងនិង ត្រូវចេះកៀរគរថវិកា ដើម្បីស្ថាបនានិងអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ថែមទៀតនោះ។

ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលើកឡើងថា ការប្រកាស ចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនាពេលនេះគឺជាកិច្ចការចាំបាច់មួយ ដើម្បីបន្ត ការងារដឹកនាំ និងបន្តនិរន្តរភាពការងារក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនិងកាន់តែរឹងមាំបន្ថែមទៀត ដោយមានលំអានល្អពីប្រធានមន្ទីរចាស់និងខិតខំធ្វើយ៉ាងណាឱ្យវិស័យ សុខាភិបាលកាន់តែមានការរីកចម្រើនសាមគ្គីភាពផ្ទៃក្នុង កាន់តែទូលំទូលាយ និងមានអធ្យា ស្រ័យចេះជួយរែកពុនការងារគ្នា។ ជាពិសេសបង្កើនការជឿជាក់លើការផ្តល់សេវា សុខាភិបាលប្រកបដោយគុណភាព សីលធម៌ និងគុណធម៌វិជ្ជាជីវៈ៕ ដោយ ឈុនសារ៉ាត