មេដឹកនាំពិភពលោកបើកកិច្ចប្រជុំកំពូលស្តីពីវ៉ាក់សាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនផូស (០៥.០៥.២០)

មេដឹកនាំពិភពលោកបានជួបជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលតាមអ៊ិនធរណេតកាលពីថ្ងៃច័ន្ទដើម្បីបញ្ចេញថវិការាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍវ៉ាក់សាំងនិងថ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។

ដោយ អវត្តមានពីរដ្ឋការលោកត្រំា​ដែលបានបដិសេធមិនចូលរួមប្រជុំ។

កិច្ចប្រជុំដែលដឹកនាំដោយប្រធានគណៈកម្មការអឺរ៉ុបនិងបណ្តាប្រទេស៦ទៀតត្រូវបានគ្រោងនឹងប្រមូលថវិកាចំនួន ៨,២ ពាន់លានដុល្លារពីរដ្ឋាភិបាលនានា    មូលនិធិមនុស្សធម៌និងវិស័យឯកជនដើម្បីផ្តល់មូល​និធិដល់ការស្រាវជ្រាវនិងផលិតថ្នាំ, វ៉ាក់សាំងនិងឧបករណ៍ធ្វើតេស្តិ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។