ឥណ្ឌូនេស៊ីអំពាវនាវឱ្យមានសិទ្ធិស្មើគ្នាក្នុងការទទួលបានថ្នាំសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៥.០៥.២០)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃច័ន្ទប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូវីដូដូបានអំពាវនាវឱ្យមានសិទ្ធិស្មើគ្នាសម្រាប់ប្រទេស​កំពុងអភិវឌ្ឍន៍ក្នុងការទទួលបានថ្នាំព្យាបាលវីរុសកូវីដ១៩ ខណៈករណីឆ្លងលើពិភពលោកកើនដល់ជាង ៣ លាននាក់ហើយ។

លោកបាននិយាយថាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវតែទទួលបានថ្នាំព្យាបាលនិងវ៉ាក់សាំងការពារវីរុសកូវីដ១៩ ដែលមានតំលៃសមរម្យនិងទាន់ពេលវេលា។

ប្រធានាធិបតីឥណ្ឌូនេស៊ីបានចូលរួមក្នុងកិច្ចប្រជុំកំពូលមួយតាមវីដេអូខន់ហ្វើរិនស្តីពីកូវីដ ១៩ ដែលធ្វើឡើងដោយប្រមុខរដ្ឋចំនួន ៣៩ ប្រទេសដែលជាសមាជិកចលនាមិនចូលបក្ខសម្ព័ន្ធ (NAM)។