លោកត្រាំនិយាយថាសហរដ្ឋអាមេរិកសង្ឃឹមថាវ៉ាក់សាំងកូវីដ១៩អាចនឹងសម្រេចបាននៅដំណាច់ឆ្នាំនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.០៥.២០)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃអាទិត្យនេះបាននិយាយថាសហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំងការពារវីរុសកូវីដ១៩ នៅចុងឆ្នាំនេះ។

លោកត្រាំបាននិយាយនៅក្នុងសារព័ត៌មានហ្វកញីវ  (Fox News) ដែលបាន​ផ្សាយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីថា     អាមេរិកមានទំនុកចិត្តថានឹងមានវ៉ាក់សាំងនៅចុងឆ្នាំនេះ។

លោកក៏បានបន្តទៀតថាលោកនឹងជំរុញឱ្យបើកសាលារៀននិងសាកលវិទ្យាល័យឡើងវិញនៅខែកញ្ញាខាងមុខនេះ។