សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ០៣.០៥.២០

១.ប្រទេសអង់គ្លេសអនុញ្ញាតិឱ្យសាលាបឋមសិក្សាអាចបើកវិញបាននៅថ្ងៃទី ១ ខែមិថុនាខាងមុខនេះក្រោមផែនការដែលត្រូវបានពិភាក្សាដោយលោកនាយករដ្ឋមន្រ្តី បូរីសចនសុន ។ លោកចនសុនត្រូវបានគេរំពឹងថានឹងបង្ហាញពីវិធានការរបស់រដ្ឋាភិបាលលើវីរុសកូវីដ១៩នៅថ្ងៃអាទិត្យក្រោយនេះ។
ប្រភព រ៉យតឺរ

២.ប្រទេសអ៊ីរ៉ង់គ្រោងនឹងបើកវិហារអ៊ីស្លាមនិងសាលារៀននៅតាមតំបន់ដែលមិនមានករណីឆ្លងវីរុសកូវីដ១៩។ហើយរដ្ឋាភិបាលរបស់លោកប្រធានាធិបតីហាសាន់រូហានីបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតដែលមានគោលបំណងទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះហើយ។ក្រសួងសុខាភិបាលអ៊ីរ៉ង់បានបែងចែកប្រទេសទៅ ជាបីតំបន់ដោយផ្អែកលើចំនួននៃការឆ្លងនិងស្លាប់។
ប្រភព រ៉យតឺរ

៣.នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេនឹងពិគ្រោះយោបល់ជាមួយអ្នកជំនាញនៅក្នុងកិច្ចប្រជុំមួយដើម្បីពង្រីកការដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី ៣១ ខែឧសភា។រដ្ឋាភិបាលក៏នឹងពិភាក្សាពីសកម្មភាព បន្ថែមទៀតអំពីវិធីបង្ការការរីករាលដាលនៃវីរុសកូវីដ១៩ដែលបានឆ្លងដល់មនុស្ស ១៥.៥៨៩ នាក់និងសម្លាប់មនុស្ស ៥៣០ នាក់នៅក្នុងប្រទេសជប៉ុន។
ប្រភព រ៉យតឺរ

៤.ការឆ្លងវីរុសកូវីដ១៩បានធ្លាក់ចុះនៅក្នុងប្រទេសអ៊ីតាលីនៅពេលដែលការបិទទីក្រុងជិតបានបញ្ចប់ ។បើយោងតាមតួរលេខចុងក្រោយដែលចេញផ្សាយដោយនាយកដ្ឋានការពារជនស៊ីវិលថាការបិទទីក្រុងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតបានបង្ហាញពីការថយចុះនៃករណីឆ្លងថ្មីក្នុងប្រទេសអ៊ីតាលី។
ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល