សង្ខេបព័ត៌មានអន្តរជាតិថ្ងៃទី ៣០.០៤.២០

១.នាយកអង្គការកម្មវិធីស្បៀងពិភពលោក បាននិយាយកាលពីថ្មី ៗ នេះថាការរាលដាលថ្មីមួយទៀតអាចនឹងកើតមានលើពិភពលោក ដោយសារផលវិបាកនៃកូវីដ ១៩ នោះគឺការរាលដាលនូវគ្រោះទុរ្ភិក្ស  គឺដោយសារវិធានការនានា ដែលបានដាក់ចេញដើម្បីទប់ទល់នឹងកូវីដ១៩ ដែលបណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច, ពលរដ្ឋបាត់បង់ការងារនិងតម្លៃប្រេងធ្លាក់ចុះ ។
ប្រភព ហ្វកញីវ

២.ការស្លាប់របស់ពលរដ្ឋអាមេរិកដោយសារវីរុសកូវីដ១៩កើនដល់ជាង ៦០.០០០ នាក់ដែលការផ្ទុះឡើងនេះនឹងបង្កឲ្យមានគ្រោះថ្នាក់ច្រើនជាងជំងឺផ្តាសាយដ៏ទៃទៀតចាប់តាំងពីឆ្នាំ ១៩៦៧ មក ដែលជំងឺផ្តាសាយមានគ្រោះថ្នាក់ខ្លាំងបំផុតគឺនៅឆ្នាំ ១៩៦៧ ដែលពេលនោះពលរដ្ឋអាមេរិកស្លាប់ប្រមាណជាង ១០០.០០០នាក់។
ប្រភព ឆានែលញូវអាស៊ី

៣.តំបន់ដែលមានប្រជាជនច្រើននៅភាគខាងជើងប្រទេសចិនដែលរួមបញ្ចូលទាំងទីក្រុងប៉េកាំងផងនោះនឹងត្រូវបន្ថយការរឹតត្បិតខណៈប្រទេសផ្លាស់ប្តូរបន្តិចម្តងៗទៅរកសភាពថ្មីនៃស្ថានការធម្មតាឡើងវិញនៅពេលករណីឆ្លងនៃវីរុសកូវីដ១៩កំពុងធ្លាក់ចុះ ។ជាមួយនឹងការបន្ធូរបន្ថយនេះទីក្រុងប៉េកាំងនឹងដកចេញនូវវិធានការគម្លាត សង្គមរយៈពេល ១៤ថ្ងៃសម្រាប់ប្រជាជនដែលមកពីតំបន់ដែលមានហានិភ័យទាបនៅក្នុងប្រទេស។
ប្រភព ឆានែលញូវអាស៊ី

អត្ថបទ ឆាយ វីកាល