អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សហគមន៍ពុទ្ធសាសនា”

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០–

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព រៀបចំសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់សហគមន៍ពុទ្ធសាសនា” ដោយមានសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ធ្វើជាវាគ្មិន នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
រូបថត៖ ខឹម សុវណ្ណារ៉ា