ក្រុមការងារលើកកម្ពស់អនាម័យជនបទ នៃមន្ទីរអភិវឌ្ឍន៍ពីរខេត្ត ​រួមគ្នាបន្ត​ចុះ​ផ្ស​ព្វ​ផ្សា​យ​ពី​កា​រ​ប​ង្ការ និង​ទ​ប់​ស្កា​ត់ការរីករាលដាលជំងឺកូវីដ-១៩ នៅមូ​ល​ដ្ឋា​ន​

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — ក្រុមកា​រ​ងា​រលើ​ក​ក​ម្ព​ស់​អ​នា​ម័​យ​ជ​នបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំង បន្តចុះ​ផ្ស​ព្វ​ផ្សា​យ​ពី​កា​រ​ប​ង្កា​រ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅមូ​ល​ដ្ឋា​ន​រ​ប​ស់​ខ្លួន។​

បើតាមហ្វេសប៊ុកក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្រុម​កា​រ​ងា​រ​ការិយាល័​យ​ថែ​​ទាំ​សុ​​​ខ​ភា​ពនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់កាលពីថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោ​ស័​ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានបន្តចុះ​ផ្ស​ព្វ​​ផ្សាយវិធា​ន​ការ​ទប់​ស្កា​​ត់​កា​រ​រា​លត្បាតជំងឺកូវីដ-១៩ នៅភូមិកំរ៉ែង និងភូមិបឹងស្មុក ឃុំ​ស្វា​យសរ ស្រុកក្រគរ​ ខេ​ត្ត​ពោ​​ធិ៍សាត់​ ដែលមានអ្នកចូលរួមសរុបចំនួន ១១៣គ្រួសារ ស្មើនឹង ១៦៥នាក់ និងបានចែក និ​ង​បិទផ្ទាំងរូបភាពអប់រំពីរបៀបលាងសម្អាតដៃអស់ចំនួន ២៥០ស​ន្លឹ​ក និង​ផ្ទាំ​ង​រូ​ប​ភា​ព​អ​ប់​រំ​អំ​ពី វិធី​កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ អស់ចំនួន ២៥០ស​ន្លឹ​ក ព្រម​ទាំ​ង​ចែ​ក​សា​ប៊ូ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋចូលរួមផងដែរ។

ដោយឡែកនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ មន្ត្រីការិយាល័យថែទាំសុខភាពជនប​ទនៃមន្ទីរអ​ភិវ​ឌ្ឍន៍​ជ​ន​ប​ទ​ខេ​ត្ត​ កំពង់ឆ្នាំង សហការជាមួយ អង្គការ Water Aid, អង្គការ Plan Cambodia និងអង្គការ Unicef រួមជាមួយអាជ្ញាធរមូលដ្ឋាន បានបន្តបេសកកម្មរបស់ខ្លួនក្នុងចុះផ្សព្វផ្សាយវិធានការទប់​ស្កាត់​កា​​រ​រី​ករាលដាលជំងឺកូវីដ-១៩ ដោយបានធ្វើការណែនាំប្រជាពលរដ្ឋ អំពីរបៀបលាងសម្អាតដៃ និង​ចែកផ្ទាំងរូបភាពអប់រំអំពីពិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមខ្នងផ្ទះ តាម​ផ្លូ​វ​សា​ធារណៈ តាមតូបលក់ដូរក្នុងទីផ្សារ និងតាមទីប្រជុំជននៅក្នុងភូមិឆ្នុកទ្រូ ភូមិកំពង់ព្រះ និង​ភូមិ សេះស្លាប់ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបាន​ប្រើប្រា​ស់ផ្ទាំ​ង​រូ​ប​ភា​ព​អ​ប់​រំ​ពី​រ​បៀបលាងសម្អាតដៃអស់ចំនួន ៦០០ សន្លឹក និងផ្ទាំងរូបភាពអប់រំអំពី វិធីកា​ត់​ប​ន្ថ​យ​ហា​និ​ភ័​យ​ពីការឆ្លងជំងឺកូវីដ-១៩ អស់ចំនួន ១ ៦៥០ សន្លឹក។

សូមបញ្ជាក់ថា ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានភាព​ធូរ​ស្បើ​យ​ប​ន្តិ​ច​មែន ប៉ុន្តែរាជរដ្ឋាភិបាលមិនបានបន្ធូរបន្ថយវិធានការណាមួយឡើយ គឺនៅតែប​ន្តចា​ត់​ឱ្យក្រ​សួង ស្ថាប័ន បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តន៍វិធានការរបស់រាជ រដ្ឋាភិបាល និង​ក្រ​សួងសុខាភិបាល ក្នុងការបង្ការ និងការពារខ្លួន កុំឱ្យមានឆ្លងជំងឺកូវីដ-១៩ ដូចដែ​ល​ក្រ​សួ​ង​អ​ភិ​វ​ឌ្ឍ​ន៍ជនបទបានផ្សព្វផ្សាយជាបន្តបន្ទាប់៕

ដោយ គង់ សិរីរ័ត្ន