ការផ្ទុះឡើងនៃវីរុសកូវីដ១៩ នៅអាមេរិកនឹងមានករណីស្លាប់ច្រើនជាងជំងឺផ្តាសាយផ្សេងៗ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៤.២០)

អាមេរិក៖ ការស្លាប់របស់ពលរដ្ឋអាមេរិកដោយសារវីរុសកូវីដ១៩កើនដល់ជាង ៦០.០០០ ​នាក់   ដែលការផ្ទុះឡើងនេះនឹងបង្កឲ្យមានគ្រោះថ្នាក់ច្រើនជាងជំងឺផ្តាសាយដ៏ទៃទៀតចាប់តាំងពីឆ្នាំ ១៩៦៧ មក។

ជំងឺផ្តាសាយដែលមានគ្រោះថ្នាក់ខ្លាំងបំផុតគឺនៅឆ្នាំ ១៩៦៧ ដែលពេលនោះពលរដ្ឋអាមេរិកប្រមាណជាង ១០០.០០០ នាក់បានស្លាប់និងក្នុងឆ្នាំ ១៩៥៧ មាន ១១៦.០០០ នាក់បានស្លាប់ហើយជំងឺផ្តាសាយអេស្ប៉ាញនៅឆ្នាំ ១៩១៨ មានប្រជាជន ៦៧៥.០០០ នាក់បានស្លាប់។

សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារជំងឺផ្តាសាយខ្ពស់បំផុតនៅលើពិភពលោកហើយជាមធ្យមមានមនុស្ស ២.០០០ នាក់បានស្លាប់ក្នុងមួយថ្ងៃនៅក្នុងខែមេសា។