អង្គការសហប្រជាជាតិព្រមានថាផលវិបាករបស់កូវីដ១៩នឹងនំាឲ្យមានការរាលដាលនូវគ្រោះទុរ្ភិក្សលើសកលលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ហ្វកញីវ  (៣០.០៤.២០)

នាយកអង្គការកម្មវិធីស្បៀងពិភពលោក បាននិយាយកាលពីថ្មី ៗ នេះ​ថា  ការរាលដាលថ្មីមួយទៀតអាចនឹងកើតមានលើពិភពលោក ដោយសារផលវិបាកនៃកូវីដ ១៩ ​នោះ គឺការរាលដាលនូវគ្រោះទុរ្ភិក្ស ។

នាយកអង្គការកម្មវិធីស្បៀងពិភពលោក បានសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានការប្រុងប្រយ័ត្ន អំពីគ្រោះអត់ឃ្លាន ដែលអាចនឹងកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ដោយសារការរាលដាលរបស់កូវីដ ១៩ នេះ ។

គ្រោះអត់ឃ្លាននេះ កាន់តែឆ្ងន់ធ្ងរ ដោយសារវិធានការនានា ដែលបានដាក់ចេញ ដើម្បីទប់ទល់នឹងកូវីដ​១៩  ដែលបណ្តាលឲ្យប៉ះពាល់សេដ្ឋកិច្ច  ពលរដ្ឋបាត់បង់ការងារ និងតម្លៃប្រេងធ្លាក់ចុះ ។​