ក្រុមហ៊ុនមួយក្នុងប្រទេសអាល្លឺម៉ង់សាកល្បងវ៉ាក់សំាងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (៣០.០៤.២០)

អាល្លឺម៉ង់៖ តាមព័ត៌មានរបស់ទូរទស្សន៍បរទេសបានឲ្យដឹងថា  ក្រុមហ៊ុនអាល្លឺម៉ង់មួយ បានសហការជាមួយក្រុមហ៊ុនឱសថអាមេរិកឈ្មោះ ហ្វាយហ្សឺ បានចាប់ផ្តើមសាកប្រើវ៉ាក់សំាងកូវីដ ១៩ លើមនុស្ស ដែលអាចនឹងផ្គត់ផ្គង់បានរាប់លាន នៅចុងឆ្នំានេះ បើលទ្ធផលបានសម្រេច ។

ក្រុមហ៊ុនឱសថអាមេរិកឈ្មោះ ហ្វាយហ្សឺនិយាយថា ការសាកល្បងវ៉ាក់សំាងនោះ នឹងធ្វើនៅដើមសប្តាហ៍ក្រោយ ។

វិទ្យាស្ថានសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់ ទទួលបន្ទុកវ៉ាក់សំាង និងឱសថ បានឯកភាពចំពោះ ការសាកល្បងនោះ ។​