ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលអំណោយជាម៉ាសចំនួន ៣.០០០ម៉ាស ពីនាយិកាក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាម៉ាសចំនួន ៣.០០០ម៉ាស ពីអ្នកស្រី Qin Peli នាយិកាក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី (Cambodia Digital TV Co., Ltd.) ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានបែងចែកអំណោយទាំងនេះដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន សម្រាប់ប្រើប្រាស់ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។
រូបថត៖ ខឹម សុវណ្ណារ៉ា