ប្រជាជន ៧៥ ភាគរយក្នុងប្រទេសលីបង់ត្រូវការជំនួយដោយសារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (២៩.០៤.២០)

លីបង់៖ ប្រទេសលីបង់កំពុងប្រឈមមុខនឹងភាពវឹកវរដែលកំពុងកើនឡើងបន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូវីដ១៩ ហើយក៏បានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងដោយសារការកើនឡើងនៃភាពអត់ឃ្លាននិងភាពក្រីក្រ។

សេដ្ឋកិច្ចរបស់ប្រទេសលីបង់ក៏ដូចជាប្រទេសដទៃទៀតនៅជុំវិញពិភពលោកត្រូវបានធ្លាក់ចុះដោយសារការបិទទីក្រុងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ។ ប៉ុន្តែការរឹតត្បិតនេះបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត​នូវវិបត្តិហិរញ្ញវត្ថុដែលមាន​ជាយូរអង្វែងមកហើយក្នុងប្រទេសនេះ  ។

បន្ទាប់ពីការបិទទីក្រុងអស់រយៈពេលជិត ២ ខែតម្លៃស្បៀងអាហារកំពុងតែហក់ឡើងហើយរូបិយប័ណ្ណរបស់​លីប៉ង់កំពុងធ្លាក់ថ្លៃ  ។