ចំនួនប្រជាជនអាមេរិកស្លាប់ដោយវីរុសកូវីដ១៩លើសពីចំនួនទាហានអាមេរិកដែលស្លាប់ក្នុងសង្គ្រាមវៀតណាម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៩.០៤.២០)

អាមេរិក៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានអោយដឹងថាចំនួនប្រជាជនអាមេរិកដែល​ស្លាប់ដោយសារវីរុសកូវីដ ១៩ មានចំនួនលើសពីនេះចំនួនទាហានអាមេរិកដែលស្លាប់ ក្នុងសង្គ្រាមវៀតណាមទៅទៀត​ដោយមាន​ករណីស្លាប់ចំនួន ៥៨,២២០ នាក់ខណៈដែលចំនួនករណីឆ្លងកើនដល់ទៅ ១ លាននាក់ហើយ។

បើយោងតាមតួលេខករណីឆ្លងនៅសហរដ្ឋអាមេរិកបានកើនឡើងទ្វេដងក្នុងរយៈពេល ១៨ ថ្ងៃចុងក្រោយនេះហើយស្មើនឹងមួយភាគបីនៃករណីឆ្លងទាំងអស់នៅលើពិភពលោក ។

ចំនួនករណីជាក់ស្តែងត្រូវបានគេគិតថាខ្ពស់ជាងនេះហើយមន្ត្រីសុខាភិបាលសាធារណៈបានព្រមានអំពីកង្វះកំលាំងនិងសម្ភារៈវេជ្ជសាស្រ្តផងដែរ។