ករណីវីរុសកូវីដ១៩ក្នុងប្រទេសឥណ្ឌាកើនឡើងច្រើនខណៈដែលប្រទេសប៉ាគីស្ថានកំពុងមានការព្រួយបារម្ភកាន់តែខ្លាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៩.០៤.២០)

ឥណ្ឌា៖ ករណីឆ្លងវីរុសកូវីដ១៩ក្នុងប្រទេសឥណ្ឌាកើនជិតដល់ចំនួន ៣ ម៉ឺននាក់ហើយដែលជាប្រទេសទី ២ មានករណីច្រើនជាងគេក្នុងទ្វីបអាស៊ីបន្ទាប់ពីចិន ។ មន្ត្រីសុខាភិបាលនិងមេដឹកនាំរដ្ឋាភិបាលមួយចំនួន បាននិយាយថាការកើនឡើងច្រើនបែបនេះធ្វើឱ្យមានការលំបាកក្នុងការបញ្ឈប់ការបិទទីក្រុងដែលនឹងបញ្ចប់នៅចុងសប្តាហ៍នេះ  ។

ក្នុងពេលនោះដែរ  ប្រទេសប៉ាគីស្ថានដែលនៅជិតខាងក៏បានកត់សំគាល់ការកើនឡើងពីករណីឆ្លងនិងការស្លាប់ ពីវីរុសកូវីដ១៩ដែរ ហើយនិងមានការព្រួយបារម្ភព្រោះប្រជាជនជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងវិហារសម្រាប់ការ បួងសួងនៃពិធីបុណ្យរ៉ាម៉ាដនទោះបីមានច្បាប់ហាមឃាត់តឹងរឹងក៏ដោយ។

រដ្ឋាភិបាលប្រទេសប៉ាគីស្ថានស្ថិតក្រោមសម្ពាធពីក្រុមសាសនាដោយបានអនុញ្ញាតឱ្យប្រជាជនធ្វើអធិស្ឋាននៅវិហារអ៊ីស្លាមក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដនដ៏ពិសិដ្ឋនេះ។