សម្ដេចតេជោ ហ៊ុន សែន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំង ប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូត ដល់ មានការបាត់បង់អាយុជីវិតថែមទៀតផងនោះ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ បានសរសេរថា បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ នៅពេលនេះ ការរឹតបន្តឹងច្បាប់ ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សម្ដេចតេជោបានបញ្ជាក់ថា “សូមបងប្អូន ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រា កដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗឱ្យបានត្រឹមត្រូវមុននឹងបញ្ជា យានយន្តនៅលើដងផ្លូវសាធារណៈ”។ សម្ដេចតេជោបានបន្ដថា ការរឹតបន្តឹងនេះ គឺដើម្បី ធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។

សម្ដេចតេជោក៏សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុង ប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា នៅទូទាំងប្រទេស៕

ដោយ ជឹម ណារី