បាតុករវាយកម្ទេចផ្ទៃខាងមុខរបស់អគារធនាគារនៅពេលដែលការតវ៉ាបានក្លាយជាអំពើហឹង្សានៅលីបង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៨.០៤.២០)

លីបង់៖ សាក្សីជាច្រើនបាននិយាយថាផ្នែកខាងមុខនៃអគារធនាគារជាច្រើនត្រូវបានវាយកម្ទេចចោល​   នៅពេលដែល​ការតវ៉ាបង្កឡើងដោយសារវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសលីបង់បានក្លាយជាអំពើហឹង្សានៅភាគខាង​ជើងទីក្រុងទ្រីប៉ូលី។

កងកម្លាំងការពារបានចោទប្រកាន់បញ្ហានេះទៅលើអ្នកតវ៉ាមួយចំនួនហើយបានអំពាវនាវឱ្យក្រុមអ្នកតវ៉ាដោយសន្តិវិធីដ៏ទៃទៀតចាកចេញ។

សមាគមធនាគារបានប្រកាសថាធនាគារទាំងអស់នៅទីក្រុងទ្រីប៉ូលីបានបិទចាប់ពីថ្ងៃអង្គាររហូតដល់មានសុវត្ថិភាពឡើងវិញ។