ទទក២នឹងបន្តផ្សាយកម្មវិធីអប់រំពិសេសៗបន្ទាប់ពីជំងឺកូវីដ-១៩ស្ងប់ស្ងាត់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​​នបានឱ្យដឹងថា ទទក២(TVK2)​នឹ​ង​ប​ន្ត​ផ្សា​យ​កម្ម​វិ​ធី​អប់រំពិសេសៗបន្ទាប់ពីជំងឺកូវីដ-១៩​ស្ង​​ប់ស្ងាត់។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក)នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០​២​០​​នេះ ​ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រសួងព័ត៌មាននិងក្រសួងអ​ប់​រំ​ស​ហ​កា​រ​គ្នា​បង្កើតកម្មវិធីសិក្សាពីចម្ងាយតាមរយៈទូរទស្សន៍ ទទក២ (TVK2)នេះ នឹងនៅតែ​ប​ន្ត​ផ្សា​យ​​​កម្មវិធីសិក្សាពីចម្ងាយ​​ទោះ​បី​ជំ​ងឺកូវីដ-១៩ចប់លែងរាតត្បាតបន្តទៅទៀតក៏ដោយ ប៉ុ​ន្តែ​មិន​​ផ្សា​យ​ពេញម៉ោងទៀតទេ ទទក២​នេះនឹងផ្តោតតែលើកម្មវិធីអប់រំពិសេសៗប៉ុណ្ណោះ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​នបានមានប្រសាសន៍ថា «ទទក២ ឬ​T​V​K​2នេះជា​កា​ណា​ល់​មួ​យសម្រាប់ការអប់រំដូច្នេះយើងមិនអាចមានកម្មវិ​ធី​រៀ​ន​គ្រប់ម៉ោងទេ ប៉ុ​ន្តែ​យើ​ង​អាចរៀនតែកម្មវិធីសម្រាប់ថ្នាក់ប្រឡងឬមួយថ្នាក់មុនប្រឡ​ង​ ថ្នាក់​ទី១១ឬ១​២​ យើ​ង​អា​ច​នឹ​ងរក​​គ្រូដែ​ល​ជំ​នា​ញពូកែៗ គាត់​នឹ​ង​ម​ក​បង្រៀន ខ្ញុំចង់និយាយនេះនៅពេលសា​លា​បើ​ក​ធ​ម្ម​តា​វិញហើយ អញ្ចឹងពេលនឹ​ង​គ្រូ​គ​​ណិ​ត​យើ​ង​រកគ្រូគណិតដែលពូកែ យើងបង់លុយជូនគាត់ ហើ​យគា​ត់​ប​ង្រៀ​ន​ ដល់ពេ​ល​នឹ​ង​ ឱកាសមានដូចគ្នា បានន័យថា ធម្មតា​គ្រូ​ល្អ​គ្រូពូកែភា​គ​ច្រើ​ន​នៅទីប្រជុំជន ​នៅ​ជ​ន​ប​ទគ្រូល្មម អញ្ចឹង​បើ​យើ​ង​បើ​កមានកម្មវិធីនេះបានគឺក្មេង​នៅ​ជនប​ទឆ្ងា​យ​ប៉ុ​ណ្ណា​ក៏​ដោ​យ​ក៏​គា​ត់​​មានឱកាសរៀនពីគ្រូពូកែនឹងដែរ»។

ឯកឧត្តម រដ្ឋ​ម​ន្ត្រី​បានមានប្រសាសន៍បន្តថា «គ្រូៗក៏អាចលួចបច្ចេកទេស​រៀន​ពី​គ្រូ​ពូ​កែ​នឹ​ង​​ដែ​រ​ដូច្នេះអានឹងយើងនឹងផ្តោតពេល(​ជំ​ងឺកូវីដ-១៩)ទៅធម្មតាវិញ យើងនឹងផ្តោត​តែ​លើ​ថ្នា​ក់​ប្រ​ឡង នឹង​ថ្នា​ក់​មុ​នប្រឡងមួយឆ្នាំ អាស្រ័យលើកា​រពិ​គ្រោះ​ជា​មួ​យ​មា​តា​បិតា​សិស្ស ជា​មួយ​សិ​ស្ស​និ​ងជាមួយលោកគ្រូបង្រៀន ដើម្បីជជែកគ្នាជាមួយក្រសួងអប់រំ»។

ក្រៅពីនេះម៉ោងដែលនៅសល់ នឹងមានកម្មវិធីតុមូលជជែកអំពីច្បាប់ ជជែ​ក​អំ​ពី​ប​ញ្ហា​អ​នា​​ម័​យ បញ្ហាមេផ្ទះ ឬអញ្ជើញវាគ្មិនជជែកអំពីច្បាប់ ខណៈសភាជជែកច្បាប់លើ​មាត្រា​ណា​មួ​យ​តឹ​ង​តែង ឬច្បាប់ណាមួយ​ដែលសភា​អនុម័តហើយឱ្យអ្នកជំនាញ​ឬក្រសួងពាក់ព័ន្ធព​ន្យល់​ពី​ខ្លឹ​ម​សារសំខាន់នៃច្បាប់ទាំងនោះដល់សាធារណជន៕

ដោយ គង់ សិរីរ័ត្ន, រូបភាពៈ ខឹម សុវណ្ណារ៉ា