សង្ខេបព័ត៌មានអន្តរជាតិពេលព្រឹកថ្ងៃទី ២៧.០៤.២០

១.បារាំង៖ វីរុសកូវីដ១៩កំពុងបង្ហាញពីអរិភាពក្នុងប្រទេសបារាំងក្នុងប្រទេសបារាំងខណៈពេលដែលមហា សេដ្ឋីមួយចំនួនបានទៅរស់នៅកន្លែងដ៏ប្រណីតៗនាមាត់សមុទ្រមេឌីទែរ៉ាណេក្នុងអំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ១៩ ចំនែកឯពលរដ្ឋភាគច្រើនកំពុងប្រឈមមុខនឹងការកើនឡើងនៃការស្លាប់រួមជាមួយនឹងភាពចលាចលនៅ តាមដងផ្លូវ ។

ប្រភព ស៊ីអិនអិន

២.ឥណ្ឌូនេស៊ី៖ អាជ្ញាធរក្នុងប្រទេសឥណ្ឌូនេស៊ីបាននិយាយថាកងប៉ូលិសបានរារំាងមនុស្សរាប់ពាន់នាក់ ដែលគ្រោងនឹងវិលត្រឡប់ទៅស្រុកភូមិវិញ ដើម្បីប្រារព្ធបុណ្យរ៉ាម៉ាដនក្នុងពេលដែលរដ្ឋាភិបាលកំពុងបង្កើន កិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរាលដាលកូវីដ ១៩ ។

ប្រភព ស៊ិនហួរ

៣.អង់គ្លេស៖ ប៉ូលីសក្នុងប្រទេសអង់គ្លេសបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកដោយគិតមកត្រឹមថ្ងៃទី ១៩ ខែ មេសានេះ មានមនុស្សចំនួនប្រមាណជាជាង ៤ពាន់នាក់ត្រូវបានឃាត់ខ្លួន ដោយសារបានប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ ។ ចំនួននេះ បានបង្ហាញថាក្នុងមួយថ្ងៃ មានមនុស្សចំនួន ១០០ នាក់ត្រូវបានឃាត់ខ្លួនក្នុងពេលដែលប្រទេសត្រូវបានបិទដើម្បីទប់ស្កាត់ ការរាលដាលកូវីដ១៩ ។

ប្រភព ស៊ិនហួរ

អត្ថបទ ឆាយ វីកាល