រដ្ឋបាលស្រុកបន្ទាយស្រី ផ្តល់ឧបករណ៍សម្ភារប្រើប្រាស់មួយចំនួន ដល់មណ្ឌលសុខភាពទាំង៦

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ការឆ្លងជំងឺកូវីដ-១៩ នៅតែមានភាពផុយស្រួយនៅឡើយ ពោលគឺនៅមានហានិភ័យខ្ពស់ បើមិនមានវិធានការ ដោយផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងអនុវត្ដន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និង​ប្រមុខរាជរាជរដ្ឋាភិបាលនោះទេ។ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការ​ក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានថ្លែងថា “យើងទទួលស្គាល់ យើងស្ថិត ក្នុង​ហានិភ័យនៅឡើយ។ ដូច្នេះបានជាយើងជម្រាបសារហើយសារទៀតអំពីការប្រុងប្រយ័ត្ន ដែល​អាចមានការកើតឡើងជាយថាហេតុជាលើកទី២ទៀត ដូច្នេះយើងស្ថិតក្នុងភាពប្រុងប្រ យ័ត្នមួយខ្ពស់ថែមទៀត”។ ឯកឧត្ដមបានលើកឡើងអំពីអ្នកដែលព្យាបាល​មានហេតុផលគឺការ​គ្រប់គ្រងអ្នកជំងឹ ការតាមដាននូវសភាពការណ៍អ្នកជំងឺ និងការយកចិត្តទុកដាក់របស់គ្រូពេទ្យ ហើយជាយថាហេតុនៃសភាពធ្ងន់ធ្ងររបស់អ្នកជំងឺជាដើម។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា “យើងឃើញហើយថានៅប្រទេសដែលកើតជំងឺ​ផ្នែក​​សុខភាពធ្ងន់ធ្ងរដូចជាជំងឺរ៉ាំរ៉ៃ  ជំងឺបេះដូង ជំងឺចាស់ជរា​ជំងឺលើសឈាម​ជាជំងឺមានហានិ​ភ័យ​សម្រាប់បុគ្គល ដែលធ្វើឱ្យការថែទាំព្យាបាលប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩នេះ ជួបការលំបាក។ នៅប្រទេស កម្ពុជាយើងឃើញថាអ្នកខ្លះឆាប់ជា ហើយអ្នកខ្លះប្រើរយៈពេល យូរ។ ដូច្នេះជាហេតុផលមួយដែលទាក់ទងបញ្ហាសុខភាពបុគ្គលម្នាក់ៗ។”  ឯកឧត្ដមរដ្ឋមន្ត្រី​បានអះអាងថា រហូតមកដល់ពេលនេះមិនទាន់មានឱសថណាមួយព្យាបាលជំងឺកូវីដ-១៩ជា​នោះទេ ហើយអង្កការសុខភាពពិភពបានបញ្ជាក់ថា​កំពុងតែស្វែងរក​ហើយមិនទាន់ទទួល​បាន​លទ្ធផលនោះទេ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នជានិច្ចថែមទៀត។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “យើកុំអាងថាពេទ្យមើលហើយជាច្រើន ហើយចេះតែ​នាំគ្នាធ្វេសប្រហែស ហើយឥឡូវនេះឃើញបងប្អូនយើងហាក់ដូចជាមិនសូវភ័យនោះទេ។ ប៉ុន្តែខ្ញុំ​សូមជម្រាបជូនថាកុំធ្វេសប្រហែសឱ្យសោះ ការកាត់បន្ថយការចម្លងជំងឺកូវីដ-១៩​គឺ​ស្ថិត​នៅលើខ្លួនយើងម្នាក់ៗ ពេលយើងប្រតិបត្តិការតាមការណែនាំរបស់រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាលបានល្អនោះយើងអាចចៀសផុតពីការចម្លងមេរោគនេះ”។

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល​បានឱ្យដឹងថា ក្រសួង​សុខាភិបាលបានទទួលថវិកាជាតិតាមរយៈក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុចំនួនប្រហាក់​ប្រហែល​ជា៤,៥លានដុល្លារហើយ ដែលរហូតមកដល់ពេលនេះគ្មានការប្រែប្រួលឡើយ។ ប៉ុន្តែ​យើងក៏បានប្រើប្រាស់ថវិកាពីសប្បុរសជន ដែលចូលរួមផ្តល់មានចំនួន១៣លានដុល្លារ​ហើយ​ក្នុងចំណោមថវិកាទាំងនេះបានប្រើប្រាស់ទិញម៉ាស់  សម្លៀកបំពាក់សុវត្ថិភាព  អាល់​កុល  និងសម្ភារ មុង ភួយ ខ្នើយ កន្ទេលអស់ប្រហែលជាង៧ លានដុល្លារ ហើយថវិកានៅ​សល់​ក្នុងគណនេយ្យធនាគារ៦,៩លានដុល្លារ។ លោកជំទាវបានបន្ដថា ចំពោះថវិការបស់ជាតិ​វិញ​​បានបែងចែកជាពីរ គឺថវិកាសម្រាប់ផ្គត់ផ្គង លើកទឹកចិត្តដល់មន្ត្រីពេទ្យធ្វើការនៅជួរមុខ ដោយផ្តល់ជួនថវិកា៥០ដុល្លារក្នុង១នាក់។ រហូតដល់ពេលនេះ​ថវិកាដែលក្រសួង​សេដ្ឋ​កិច្ច​ផ្តល់ជូនប្រហាក់ប្រហែលជាង១លានដុល្លារ ដល់ក្រសួងសុខាភិបាលសម្រាប់ផ្តល់បុរេ ប្បទាន​ដល់គ្រប់ខេត្តទាំង២៥ខេត្ត ក្រុង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងមណ្ឌល​សុខ​ភាពចាក់​អង្រែ។ លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា អ្នកដែលព្យាបាលជាសះស្បើយ​នោះគឺចំ​ណាយ​អស់ថវិកា​មិនដូចគ្នានោះទេ ប៉ុន្តែបើគិតក្នុងម្នាក់ៗប្រើអស់ថវិកាប៉ុន្មានមិន​អាច​ដឹង​នោះ​ទេ អាស្រ័យ​តាមការព្យាបាលអ្នកជំងឺយូរ ឬឆាប់។

ជាមួយគ្នានេះដែរ ចំពោះចំនួនពលករខ្មែរមកពីប្រទេសថៃ ប្រទេសកូរ៉េ និងប្រទេស​មួយ​ចំនួនទៀត មានប្រហែលជិត៩ម៉ឺននាក់។ លោកជំទាវបានអះអាងថា ថវិកាសរុបនោះមិន​ទាន់ប្រើ​ប្រាស់ទាំងអស់នោះទេ គឺប្រើអស់ប្រមាណ៥០ភាគរយ ហើយថវិកាសម្រាប់គ្រូពេទ្យ​ជួរមុខបុរេប្បទានអស់ប្រមាណ៧០ ទៅ៧៥ភាគរយ៕

ដោយ ប៊ុនរិទ្ធ