ករណីឆ្លងជំងឺ COVID-19 នៅសិង្ហបុរីកើនឡើងជាង ១៣,០០០នាក់ បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មី ៩៣១នាក់ទៀត

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសសិង្ហបុរីបានរាយការណ៍ថាបានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៩៣១នាក់ និង អ្នកជំងឺចំនួន៥៨នាក់ទៀតបានជាសះស្បើយ នាំឲ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៣,៦២៤នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ចន្ទ ទី ២៧ ខែមេសា ឆ្នាំ ២០២០។
ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើ មាន៨៨៦ករណីជាអ្នកកាន់ប័ណ្ណការងារជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ហើយ២៥ករណីជាអ្នកកាន់ប័ណ្ណការងារដែលរស់នៅខាងក្រៅអន្តេវាសិកដ្ឋាន។ ចំណែកករណីឆ្លងផ្សេងទៀតជាពលរដ្ឋសិង្ហបុរី ដោយមាន២ករណីជាការឆ្លងពីក្រៅប្រទេសចូលមកសិង្ហបុរី។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសសិង្ហបុរីមានការណីឆ្លងជំងឺ COVID-19 សរុប ១៣,៦២៤នាក់ ស្លាប់ ១២នាក់ និងអ្នកដែលបានជាសះស្បើយទាំងស្រុងចំនួន ១,០៦០នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia