មនុស្សប្រមាណ ១០០ នាក់ក្នុងទីក្រុងឡុងត្រូវបានចាប់ខ្លួនក្នុងមួយថ្ងៃដោយសារបានប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ ក្នុងពេលបិទប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ (២៧.០៤.២០)

អង់គ្លេស៖ ប៉ូលីសក្នុងប្រទេសអង់គ្លេសបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថា  ក្នុងរយៈពេល  ៦ សប្តាហ៍គិតមកត្រឹមថ្ងៃទី ១៩ ខែ មេសានេះ  មានមនុស្សចំនួនប្រមាណជាជាង ៤ ពាន់នាក់ត្រូវបានឃាត់ខ្លួន ដោយសារបានប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ ។  ចំនួននេះ បានបង្ហាញថា  ក្នុងមួយថ្ងៃ មានមនុស្សចំនួន ១០០ នាក់ត្រូវបានឃាត់ខ្លួន ក្នុងគ្រាប្រទេសត្រូវបានបិទ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ​១៩ ។

ពាក្យបណ្តឹងដែលអាជ្ញាធរទទួលបាន មានចំនួន កើនឡើង ២៤ ភាគរយ ចាប់តំាងពី ថ្ងៃទី ០៩  ខែ មីនា មក ក្នុងពេលដែលមនុស្សមានរោគសញ្ញាកូវីដ ១៩ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ។

ការបិទប្រទេសរបស់អង់គ្លេស  បានធ្វើឲ្យជនដែលរងគ្រោះ ដោយសារអំពើហឹង្សាក្នុងគ្រួសារ កាន់តែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លំាងថែមទៀត ។