សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២៦.០៤.២០

១.ការស្លាប់ដោយសារវីរុសឆ្លងកូវីដ១៩លើសកលលោកបានកើនដល់ ២០០.០០០ នាក់ហើយខណៈដែលករណីឆ្លងនៃវីរុសនេះត្រូវបានគេរំពឹងថានឹងកើនដល់ ៣ លាននាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយចំនួនពាក់កណ្ដាលនៃចំនួនអ្នកស្លាប់សរុប ត្រូវបានគេរាយការណ៏ថា មានសហរដ្ឋអាមេរិក, អេស្បាញនិងអ៊ីតាលី ។
ប្រភព រ៉យទ័រ

២. ប្រទេសអ៊ីតាលីដែលជាប្រទេសដំបូងបង្អស់នៅអ៊ឺរ៉ុបដែលរងការវាយប្រហារដោយវីរុសកូវីដ១៩ បានអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញហើយក្នុងសប្តាហ៍នេះ ខណៈដែលផលិតកម្មធំៗនិងសំណង់នឹងបើកឡើងវិញចាប់ពីថ្ងៃទី ៤ ខែឧសភាខាងមុខនេះ ។
ប្រភព រ៉យទ័រ

អត្ថបទ ឆាយ វីកាល