សង្ខេបព័ត៌មានអន្តរជាតិថ្ងៃទី ២៤.០៤.២០

១. ការរីករាលដាលនៃវីរុសកូវីដ ១៩ រួមជាមួយតម្លៃប្រេងដែលកំពុងធ្លាក់ចុះបានធ្វើឱ្យកម្មករជាច្រើន នៅក្នុងប្រទេសដែលសំបូរទៅដោយប្រេងនៅឯតំបន់ឈូងសមុទ្រពែរ្សមានជំងឺនិងរាប់ពាន់នាក់ទៀតគ្មានការងារធ្វើ ដែលមានប្រទេសអារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម, គុយវែតនិងកាតានៅតែរាយការណ៍អំពីការកើនឡើង នូវចំនួនករណីឆ្លងថ្មីនៃវីរុសកូវីដ១៩។

ប្រភព ឆានែលញូវអាស៊ី

 

២. នៅថ្ងៃសុក្រនេះអង្គការសុខភាពពិភពលោក (WHO)បានប្រកាសពីការសហការដើម្បីពន្លឿនការអភិវឌ្ឍន៍, ការផលិត,ការប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធិភាព, ការធ្វើតេស្តនិងវ៉ាក់សាំងរួមគ្នា ដើម្បីការពារ, ធ្វើរោគវិនិច្ឆ័យនិងព្យាបាលវីរុសកូវីដ១៩។
ប្រភព ឆានែលញូវអាស៊ី

 

 

៣.ហ្វីលីពីន៖ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោឌុយទែតេបានគំរាមប្រើច្បាប់អាជ្ញាសឹកប្រសិនបើក្រុមឧទ្ទាមកុម្មុយនិស្តបានប៉ះពាល់ដល់ជំនួយសង្គ្រោះសម្រាប់ប្រជាជនហ្វីលីពីនដែលរងផលប៉ះពាល់ដោយការអនុវត្តគម្លាតសង្គមហើយលោកបានស្នើឲ្យយោធារបស់លោកត្រៀមខ្លួនរួចជាស្រេច។
ប្រភព រ៉យទ័រ

 

អត្ថបទ ឆាយ វីកាល