ឯកឧត្តម ផៃ ស៊ីផាន ស្នើសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការរៀបចំសន្និសីទសារព័ត៌​មា​ននៅថ្នាក់ក្រោមជាតិ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអប នា​យ​ក​រដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា​បាន​គោ​រ​ពស្នើ​សុំ​កា​រ​គាំទ្រពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងការរៀបចំសន្និសីទសា​រ​ព័​ត៌មាន នៅថ្នាក់ក្រោមជាតិវិញម្តង ព្រោះថា ការរៀបចំសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និ​ង​ទិ​ស​ដៅ ការងារបន្តរបស់ក្រសួង ស្ថាប័ន សម្រាប់ស្ថាប័នជាតិ បានបញ្ចប់ទៅហើយ។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រ​សួ​ងព័​ត៌​មា​ន​នៅ​ថ្ងៃ​​ទី២​៤ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអបនា​យ​ក​រដ្ឋមន្ត្រី បាន​មា​នប្រសាសន៍​ថា អង្គភាព​អ្ន​ក​នាំ​ពា​​​​ក្យ​នឹ​ង​រៀ​ប​ចំសន្និសីទសា​រ​ព័​ត៌មាន​សម្រាប់ថ្នា​ក់​ក្រោ​ម​ជា​តិ​​ដែលនិយាយអំពីភាពរីក​ច​ម្រើ​​​​​​​ននិងការបង្ហាញ​ពី​ស​​​មិ​ទ្ធិ​ផ​ល​ក៏​ដូ​ច​ជាទិស​ដៅ​កា​រ​ងា​រ​រ​ប​ស់​រ​ដ្ឋ​បា​លថ្នា​ក់​ក្រោ​ម​ជា​តិ​នី​មួ​យ​ៗ​។

ឯកឧត្តម ប្រតិភូអបនា​យ​ក​រដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំជាសន្និសីទសារព័ត៌មាន ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលព័ត៌មានឱ្យបានយល់និងដឹង​ព័​ត៌​មា​​នកាន់តែច្រើន ហើយអាចលើកជាចម្ងល់សួរទៅអង្គភាព ក្រសួង ស្ថាប័ន ជំនាញ នៅ​ក្នុ​ង​វិ​ស័​​យនីមួយៗ។ ក្រៅពីនេះក៏បានធ្វើការបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មាន និងមន្រ្តី អ្នក​នាំ​ពា​​ក្យទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ថែមទៀតផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសំដែងនូវការគាំ​ទ្រ​​ចំ​​ពោះ​កា​រ​រៀ​ប​ចំសន្និសីទសារព័ត៌មានសម្រាប់ខេត្តនីមួយៗក្នុងការ​ប​ង្ហាញ​ពី​កា​រ​ងា​រដែ​ល​ស​​​ម្រេ​​ចបានរួមទាំ​ងទិសដៅដែលត្រូវបន្តធ្វើ។ឯកឧត្តម ខៀវ កាញារីទ្ធ បា​ន​ប​ញ្ជា​ក់​ថា ដើម្បី​ឱ្យ​ដំ​​ណើរការរៀបចំសន្និសីទសារព័ត៌មាន នៅតាមបណ្តាខេត្ត ទទួលបា​ន​ជោ​គ​ជ័​យគឺជាជំ​ហា​ន​ដំបូង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលត្រូវគោរពស្នើសុំការគាំទ្រពីសំ​ណា​ក់សម្តេច ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ព្រោះថា សម្រាប់ថ្នាក់ក្រោមជាតិ គឺមានប្រកាសរួមមួយរវាង ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ ស្តីការបង្កើតក្រុមការងារអ្នក​នាំ​ពាក្យដើម្បីងាយស្រួលក្នុងការបំពេញកិច្ចការងារ បានទៅដោយរលូន និងទទួលជោ​គ​ជ័​យ​ក្នុ​ង​កិច្ចការងារបន្តទៅមុខទៀត៕

អត្ថបទៈ គង់ សិរីរ័ត្ន, រូបថតៈខឹម សុវណ្ណារ៉ា