សម្តេ​ច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​​ចុះ​​ត្រួត​ពិនិត្យ​មើល​ការ​ងារ ​របស់​មន្ទីរ​ពេទ្យព្រះ​កេតុ​មា​លា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — កាលពីរសៀលថ្ងៃទី២៣ ខែ​មេសា​ ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ​ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​មើល​ការ​ងារ​របស់​មន្ទីរ​ពេទ្យព្រះ​កេតុ​មា​លា ​ដែល​មាន​ជំនួយ​ពី​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ក្នុង​ការ​បង្ហាត់​បង្រៀន​ពី​របៀប​ប្រើ​ប្រាស់​ និង​ការ​បង្ការ​ទប់​ស្កាត់​​ជំងឺកូវីដ​​១៩​​ ដល់​​បុគ្គលិក​មន្ទីរពេទ្យ ផងដែរ។

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏​​បាន​​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល ​និង​ក្រសួង​ការ​ពារ​ជាតិ​ នៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ជា​មិត្ត​ល្អ​ដែល​តែង​តែជួ​យកម្ពុជាគ្រប់​ពេល​វេលា​។

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏បានផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ ​និង​បុគ្គលិក​ទាំង​អស់​ ដែល​កំពុង​បម្រើការ​ងារ​ត្រូវ​យក​​ចិត្ត​ទុកដា​ក់ ​និង​ប្រុង​ប្រយ័ត្ន​ខ្ព​ស់ ដោយ​ត្រូវ​ធ្វើការណែ​នាំ​ អប់រំឱ្យ​បាន​ទូលំ​ទូលាយ​ពី​វិធី​ការ​ពារ ទប់​ស្កាត់​ការ​ឆ្លង​ពី​ម្នាក់​ទៅម្នាក់​ ដោយត្រូវ​មាន​អនាម័យ​ជាប់​ជានិច្ច​ ក្នុង​នោះត្រូវ​ឧស្សាហ៍​លាង​ដៃ​ជា​មួយ​សាប៊ូ ​ ជែល ឬអាល់​កុល​ ឱ្យបានញឹក​ញាប់​ ដើម្បី​ការពា​រពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ដ៏​កាច​សាហាវ​ ដែលកំពុង​រាត​ត្បាត​ពាស​ពេញ​ពិភព​លោក​ ដ៏​គួរ​​ឱ្យ​ភ័យ​ខ្លាច​នេះ​ ៕

ដោយសំ សាម៉ន