លោកត្រាំអះអាងថាព័ត៌មានពីជំងឺរបស់លោកគីមជុងអ៊ុនគឺមិនត្រឹមត្រូវទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៤.០៤.២០)

អាមេរិក៖ នៅថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាន់ជំហរអវិជ្ជមានទៅ​លើព័ត៌មានដែលថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែលោកបានបដិសេធ​មិននិយាយថាលោក​មានបានទាក់ទងជាមួយមន្រ្តីកូរ៉េខាងជើងដែរឬទេ  ។

លោកត្រាំបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅសេតវិមានថា“ ខ្ញុំគិតថាព័ត៌មានទាំងនេះ​គឺមិនត្រឹមត្រូវទេ” ដោយបន្ថែមថា ព័ត៌មានទំាងនេះអាចផ្អែកលើឯកសារចាស់​ទេ ” ។

កាលពីថ្ងៃអង្គារកន្លងទៅលោកត្រាំបាននិយាយថាលោកអាចនឹងទាក់ទងមន្រ្តីកូរ៉េខាងជើងដើម្បីសាកសួរអំពីលោកគីមប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះលោកមិនបានផ្តល់លោកបានទាក់ទងហើយឬនៅ​ ។