វិបត្តិកូវីដ១៩ ប៉ះពាល់ដល់កម្មករចំណាកស្រុកក្នុងរដ្ឋឈូងសមុទ្រពែរ្ស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៤.០៤.២០)

បរទេស៖ ការរីករាលដាលនៃវីរុសកូវីដ ១៩ ​រួមជាមួយសេដ្ឋកិច្ចប្រេងដែលកំពុងធ្លាក់ចុះបានធ្វើឱ្យកម្មករជាច្រើន​នៅក្នុង​ប្រទេសដែលសំបូរទៅដោយប្រេងនៅឯតំបន់ឈូងសមុទ្រពែរ្សមានជំងឺនិងរាប់ពាន់នាក់ទៀតគ្មាន​ការងារធ្វើ។

ទោះបីជាមានបំរាមគោចរយ៉ាងតឹងរឹងអស់រយៈពេលជាច្រើនសប្តាហ៍ក៏ដោយក៏ប្រទេសតាមឈូងសមុទ្រដែលមានដូចជាប្រទេសអារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម, គុយវែតនិងកាតានៅតែរាយការណ៍អំពីការកើនឡើង​នូវចំនួន​ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩។

ប្រទេសតាមឈូងសមុទ្រដែលសម្បូរប្រេងទាំងនេះតែងតែពឹងផ្អែកលើកម្លាំងពលកម្មថោក ៗ   របស់ជនបរទេសរាប់លាននាក់ដែលភាគច្រើនមកពីឥណ្ឌា, ប៉ាគីស្ថាន, នេប៉ាល់និងស្រីលង្កា។