អង្គការសុខភាពពិភពលោកផ្តួចផ្តើមគំនិត សហការធ្វើតេស្តនិងរកវ៉ាក់សាំងរួមគ្នា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា ​(២៤.០៤.២០)

បរទេស៖ នៅថ្ងៃសុក្រនេះអង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការសហការដើម្បី​ពន្លឿនការអភិវឌ្ឍន៍, ការផលិត, ការប្រើប្រាស់ថ្នាំដែលមានប្រសិទ្ធិភាព, ការធ្វើតេស្តនិងវ៉ាក់សាំងរួមគ្នា   ដើម្បីការពារ, ធ្វើរោគវិនិច្ឆ័យ​ និងព្យាបាលវីរុសកូវីដ១៩។

អង្គការសុខភាពពិភពលោកបាននិយាយថាគំនិតផ្តួចផ្តើមជាមួយដៃគូនេះក្នុងគោលបំណងដើម្បីបង្កើតបច្ចេកវិទ្យាប្រឆាំងនឹងការឆ្លងវីរុសជុំវិញពិភពលោកដែលអាចទទួលបានសម្រាប់មនុស្សគ្រប់គ្នាដែលត្រូវការ។

សម្ព័ន្ធស្វែងរកវ៉ាក់សាំងហ្កាវី  (GAVI), មូលនិធិហ្គេតស៍និងមូលនិធិសកលជាស្ថាប័នស្ថិតក្នុងចំណោម​ម្ចាស់ជំនួយធំ ៗ ដល់អង្គការសុខភាពពិភពលោកបន្ថែមលើប្រទេសជាសមាជិកចំនួន ១៩៤ របស់ខ្លួន។