លោកឌុយទែតេ គម្រាមប្រើច្បាប់អាជ្ញាសឹកប្រសិនបើក្រុមឧទ្ទាមកុម្មុយនិស្តប៉ះពាល់ដល់ជំនួយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៤.០៤.២០)

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោឌុយទែតេបានគំរាម ប្រើច្បាប់អាជ្ញាសឹកប្រសិនបើក្រុមឧទ្ទាម​កុម្មុយនិស្​តបានប៉ះពាល់ដល់ជំនួយសង្គ្រោះសម្រាប់ប្រជាជនហ្វីលីពីនដែលរងផលប៉ះពាល់ដោយការ​អនុវត្តគម្លាតសង្គម   ហើយលោកបានស្នើឲ្យយោធារបស់លោកត្រៀមខ្លួនរួចជាស្រេច។

លោកឌុយទែតេបានមានប្រសាសន៍នៅកិច្ចប្រជុំស្តីពីការពង្រីកវិធានការណ៍ទប់ស្កាត់វីរុសដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នៅព្រឹកថ្ងៃសុក្រនេះថា“ ឥឡូវនេះខ្ញុំកំពុងព្រមានដល់អ្នករាល់គ្នាហើយ​ខ្ញុំក៏កំពុងជូន​ដំណឹង​ដល់កងកម្លាំងប្រដាប់អាវុធនិងប៉ូលិសផងដែរ។ ខ្ញុំអាចប្រកាសច្បាប់អាជ្ញាសឹកហើយនឹងមិនអាចដកវិញបានទេ” ។

សូមបញ្ជាក់ផងដែរថាលោកឌុយទែតេ បានអនុវត្តនយោបាយជាយូរមកហើយក្នុងការប្រឆំាង​ជាមួយក្រុម​ឧទ្ទាមកុម្មុយនិស្តគឺកងកម្លាំងប្រជាជនថ្មី។