ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចូលរួមការងារប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចូលរួមការងារប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈកម្មវិធី ផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រវាងឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ជាមួយលោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton Foundation ប្រចាំកម្ពុជា និងលោក Lasha Lomidze នាយកអង្គការ HALO Trust ប្រចាំកម្ពុជា ដែលពិធីនេះធ្វើឡើងនៅរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។

ក្នុងឱកាសនោះ មូលនិធិ Sir Bobby Charlton Foundation បានផ្តល់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនជូន ដល់អាជ្ញាធរមីន និងអង្គការ HALO Trust ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាល់នៃជំងឺកូវីដ-១៩នេះ។

រូបថត៖ ឡាញ់ វិសាល