ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ​ថែទាំ​ប្រជាពលរដ្ឋ កំពុងស្នាក់នៅតាមវិធានសុខាភិបាលបង្ការទប់ស្កាត់ជំងឺកូវីដ-១៩​នៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមេសា ​ឆ្នាំ២០២០ — ក្នុងដំណើរចុះបំពេញបេសកកម្មលើទឹក ដីខេត្តបន្ទាយមានជ័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមាន ជ័យកាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២០ បានអញ្ជើញចុះសាកសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងថែទាំ​ប្រជាពលរដ្ឋ តាមវិធានសុខាភិបាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានសំណេះសំណាលសួរ សុខទុក្ខ ផ្តាំផ្ញើលើកទឹកចិត្តដល់បងប្អូនក្រុមគ្រូពេទ្យ និងប្រជាពល​រដ្ឋទាំងអស់ ដែលកំពុងថែ ទាំ​ និងសម្រាកនៅមណ្ឌលវិទ្យាល័យកូប​ និងវិទ្យាល័យសិរីសោភ័ណ​ ឱ្យបង្កើនការយកចិត្ត ទុកដាក់ថែទាំសុខភាព ប្រតិបត្តិតាមវិធានការផ្សេងៗសំដៅសុវត្ថិភាពខ្លួនឯង​ ក្រុមគ្រួសារ​ និង សហគមន៍ពីជំងឺកូវីដ-១៩នេះ​ ។

នៅរសៀលថ្ងៃដដែលនោះដែរ​ ឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ និងថ្នាក់ដឹក នាំអមដំណើរក៏បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋជាម្ចាស់សហគមន៍ កសិដ្ឋានចិញ្ចឹមទា នៅភូមិស្នាយដង្គត់ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ និងប្រជាពលរដ្ឋ នៃ សហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា ដែលមានទីតាំងស្ថិតនៅក្នុងភូមិ​​ពង្រ សង្កាត់​កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹក​​ចិត្ត និងផ្តល់ ជាគំនិតផ្តួចផ្តើមដោយជំរុញដល់អ្នកពាក់ព័ន្ធ ឱ្យបន្តការយកចិត្តទុកដាក់សម្រាប់​ជួយទ្រទ្រង់ ការងារកសិកម្មដាំដុះបន្លែ ចិញ្ចឹមសត្វនេះ ឱ្យមានការរីកចម្រើនលូតលាស់ថែមទៀត ដែល អាចផ្គត់ផ្គង់បានគ្រប់គ្រាន់លើទីផ្សារក្នុងស្រុក ដើម្បីជួយបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ រស់នៅបានធូរធារនោះ។

​ឯកឧត្តម ​កែ ​គឹមយ៉ាន​ ក៏បាន​ផ្តល់ថវិកាមួយចំនួនជូនដល់កងការពារអាកាស ​និងកង រថក្រោះ ​ និងប្រជាកសិករចូលរួមម្នាក់ៗទទួលបាន សារុង១ ផងដែរ៕

ដោយ ឈុន សារ៉ាត