ប្រទេសអូស្រ្តាលីនិយាយថាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោកគួរតែចូលរួមក្នុងការស៊ើបអង្កេតកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (២៣,០៤.២០)

អូស្ត្រាលី៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្ត្រាលី លោក ស្កត់ ម៉ូរីសសុន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថា  ប្រទេសទំាងអស់ដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក គួរតែ សហការ​នៅក្នុងដំណើរការ​ពិនិត្យមើលឯករាជ្យមួយ  អំពីមូលហេតុនៃការរាលដាលកូវីដ ១៩ ។

មួយថ្ងៃមុនលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី លើកឡើងបែបនេះ   លោកបានជួបនិយាយគ្នា ជាមួយមេដឹកនំា​របស់ប្រទេសមួយចំនួន មានលោកត្រំា  ជាដើម ​ដើម្បីប្រមូលការគំាទ្រ ឲ្យមានការពិនិត្យមើលឯករាជ្យមួយ  អំពីមូលហេតុនៃការរាលដាលកូវីដ  ១៩ ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ថាប្រទេសទំាងអស់ដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក គួរតែចូលរួមក្នុងដំណើរការត្រួតពិនិត្យនេះ ។