អ៊ីរ៉ង់ បង្ហោះផ្កាយរណបយោធាជាលើកដំបូងទៅក្នុងគន្លងគោចរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព  រ៉យតឺ  (២៣.០៤.២០)

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បាននិយាយថាខ្លួនបានចាប់ផ្តើមដំណើរការបង្ហោះដំបូងដោយជោគជ័យនូវផ្កាយរណបយោធា​ចូលទៅក្នុងគន្លងគោចរដែលបង្កឲ្យមានការតវ៉ាពីសហរដ្ឋអាមេរិក។

ការបង្ហោះផ្កាយរណបទៅទីអវកាសគឺជាការជឿនលឿនដ៏សំខាន់មួយសម្រាប់យោធាអ៊ីរ៉ង់បន្ទាប់ពីការប៉ុនប៉ងបាញ់បង្ហោះបរាជ័យម្តងហើយម្តងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ។

យោធាសហរដ្ឋអាមេរិកនិយាយថាបច្ចេកវិទ្យាបាញ់បង្ហោះរយៈចម្ងាយឆ្ងាយដែលត្រូវបានប្រើដើម្បីបង្ហោះផ្កាយរណបចូលទៅក្នុងគន្លងគោចរក៏អាចឱ្យទីក្រុងតេអេរ៉ង់មានសមត្ថភាពបាញ់អាវុធបានចម្ងាយឆ្ងាយផងដែរ។