រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយជាសម្ភារ និងថវិកាពីសប្បុរសជន សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

AKP ព្រះសីហនុ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន  អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើ ញទទួលអំណោយមនុស្សធម៌ មានដូចជាទឹកសុទ្ធ ទឹកក្រូច មី ម៉ាស់ ថវិកា និងសម្ភារមួយ ចំនួនផ្សេងទៀត សម្រាប់បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅសាលា ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលតែងតែជួយឧបត្ថម្ភដល់សាលាខេត្តព្រះសីហនុ នូវអំណោយក្នុង កាលៈទេសៈកម្ពុជាកំពុងប្រឈមនឹងជំងឺ COVID-19 ដែលសប្បុរសជនបាននាំយកនូវ គ្រឿង បរិក្ខារ សម្ភារៈ និងថវិកាដើម្បីការពារទប់ស្កាត់នូវជំងឺ Covid-19 នៅខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យប្រជា ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ COVID-19  ដោយត្រូវការពារខ្លួនឱ្យបាន ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ជែល អាល់កុល និងពាក់ម៉ាស់ការពារ ចៀសឱ្យបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ដើម្បីចៀសផុតកុំឱ្យមានការឆ្លងជំងឺ Covid-19 ក្នុងសហគមន៍មូលដ្ឋាន៕

ដោយ ងូ សុមុនី